នាព្រឹកថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែឧសភា គ.ស. ២០២៥ បរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីបុណ្យវិសាខបូជា និងរាប់បាត្រព្រះសង្ឃចំនួន ១,០៦៨អង្គ នាបរិវេណវត្តពោធិ៍វាល ក្រុងបាត់ដំបង។ ពិធីបុណ្យដ៏អធិកអធមនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពុទ្ធបរិស័ទ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ៕